
ចក្ខុវិស័យកម្មវិធីចំណេះទូទៅភាសាខ្មែរ
– ពង្រឹងសមត្ថភាពអានភាសាខ្មែរសិស្សានុសិស្ស ឲ្យបាន ១០០%។
– ជំរុញឲ្យសិស្សានុសិស្សមានការទទួលបានជ័យលាភីផ្សេងៗក្នុងការប្រឡងថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិ។
– ពង្រឹងឲ្យមានអត្រា ភាគរយសិស្សខ្ពស់ជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅឆ្នាំខាងមុខ។
– សិស្សានុសិស្សកម្មវិធីចំណេះទូទៅភាសាខ្មែរមានជំនាញទន់ផ្សេងៗ ដូចជា៖ ជំនាញក្នុងការនិយាយ ជំនាញវិភាគ ជំនាញដោះស្រាយបញ្ហា និង ការគិតបែបស៊ីជម្រៅ។
– បណ្តុះឲ្យសិស្សមានភាពក្លាហាន ប្រឈមនឹងបញ្ហា ក្នុងជីវិត ព្រមទាំងការរួមរស់ក្នុងសង្គមប្រកបដោយ
ភាពសុខដុមរមនា។
– បណ្តុះឲ្យសិស្សមានភាពទទួលខុសត្រូវ និង ភាពម្ចាស់ការលើទង្វើផ្ទាល់ខ្លួនដូចជា៖ ការរៀបចំបន្ទប់គេង
ការបោកគក់សំលៀកបំពាក់ ការរៀចំសម្ភារៈសិក្សា នឹង ការហូបចុកជាដើម។
– បណ្តុះឲ្យសិស្សមានឥរិយាបថ ល្អ ចេះគោរពចាស់ទុំ និង ឲ្យតម្លៃមនុស្សគ្រប់រូប។
ការដាក់ពាក្យចូលរៀន
មុននឹងចូលរៀន សិស្សនឹងត្រូវបានធ្វើតេស្តសមត្ថភាពដើម្បីរកភាពខ្លាំងនិងខ្សោយរបស់ប្អូនៗ សិស្សានុសិស្ស មុននឹងទទួលពាក្យចូលរៀនក្នុងថ្នាក់ឬកម្រិតណាមួយ ជាពិសេសយើងពិនិត្យមើល ក្រុមអាយុ សមត្ថភាព ការរៀបចំសិស្សឲ្យរៀនតាមនិយាម ផ្តល់ផលវិជ្ជមានដល់សិស្សក្នុងការសិក្សា។ សាលាអន្តរជាតិ អេឡេហ្គឹន រៀបកម្រិតថ្នាក់រៀនដល់សិស្សដោយផ្អែកលើ៖
– សមត្ថភាពនិងក្រុមអាយុ
– សិស្សធ្វើតេស្តចូលរៀន
– លទ្ធផលតេស្តនិងក្រុមអាយុ
កម្មវិធីខ្មែរមានកម្មវិធីសំបូបែបដូចតទៅ
១. មុខវិជ្ជាទូទៅតាមស្ដង់ដាក្រសួងអប់រំយុវជន និង កីឡាមានដូចជា៖ ភាសាខ្មែរ គណិតវិទ្យា ផែនដីវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា សិក្សាសង្គម ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌ គេហវិទ្យា អប់រំកាយ និងកីឡា ព្រមទាំងភាសាបរទេស។
២. សិស្សានុសិស្សត្រូវបានបង្រៀនដោយ លោកគ្រូអ្នកគ្រូដែលមានសមត្ថភាព ខ្ពស់ដែលមានសញ្ញាបត គរុកោសល្យ អនុវត្តតាមវិធីសាស្ត្រសិស្សមជ្ឈមណ្ឌល និង វិធីសាស្ត្របែបទំនើប តាមកុំព្យូទ័រ ព្រមទាំង មានការអនុវត្តន៍ វិធីសាស្ត្រ project-based learning, Problem-based learning ជាដើម។
កម្មវិធីប្រកួតប្រជែង
– កិច្ចពិភាក្សាតស៊ូមតិ៖ បង្កើតស្មារតីក្រុម (រៀនរួមរស់ក្នុងសង្គម) បង្កើនជំនាញវិភាគបែបស៊ីជំរៅ និង ជំនាញក្នុងការតស៊ូមតិ និង ភាពក្លាហាន។ ការនិយាយជាសាធារណៈ៖ ការវិភាគវែកញែកបែបស៊ីជម្រៅ។
បណ្តុះភាពក្លាហានជំនាញនិយាយនៅមុខមនុស្សរាប់រយ ពាន់នាក់ និង
– ការប្រកបពាក្យ៖ បង្កើនសមត្ថភាព លើអក្ខរាវិរុទ្ធភាសាខ្មែរ និង សមត្ថភាពការចងចាំ។
– ការប្រកួតបែបធ្វើគម្រោងផ្អែកលើការច្នៃប្រឌិត (project-based contest)៖ សិស្សអាចមានពេលចុះ ទៅ មូលដ្ឋាន ឬ កន្លែងនានា ដើម្បីសិក្សាស្រាវជ្រាវ និង ប្រើភាពច្នៃប្រឌិត ប្រកួតប្រជែង។
– ការប្រឡងនិយាយនិងដោះស្រាយបញ្ហា៖ សិស្សមានឱកាសអភិវឌ្ឍជំនាញដោះស្រាយបញ្ហាផ្សេងៗ – ការប្រឡងជ្រើសរើសយកសិស្សពូកែតាមមុខវិជ្ជា ដើម្បីទៅប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ ដើម្បីឆ្ពោះទៅថ្នាក់ តំបន់ក៏ដូចជា ពិភពលោកផងដែរ។






កម្រិតសិក្សា | ថ្លៃសិក្សាគោល | ថ្លៃសិក្សាក្នុង១ឆ្នាំសិក្សា | |||
---|---|---|---|---|---|
ត្រីមាសសិក្សា | ឆមាសសិក្សា | ឆ្នាំសិក្សា | ចំណាត់ថ្នាក់ 1,2,3 | ប្រលងអាហារូបករណ៍ | |
មត្តេយ្យ 3 -5ឆ្នាំ | $270 | $460 | $740 | $432 | - |
បឋមសិក្សា | $330 | $560 | $880 | $528 | - |
អនុវិទ្យាល័យ | $367.5 | $630 | $980 | $588 | $662 |
វិទ្យាល័យ | $390 | $670 | $1,040 | $624 | $702 |
បរិយាយ | តម្លៃសេវាកម្ម |
---|---|
សេវាចុះឈ្មោះសិក្សា | $20 |
សេវារដ្ឋបាល | $30 |
សៀវភៅនិងសម្ភាៈសិក្សា | $40 |