General English Program

Breadcrumb Abstract Shape
Breadcrumb Abstract Shape

ហេតុអ្វីត្រូវជ្រើសរើស​ DFL នៅសាលាអន្តរជាតិអេឡេហ្គឹន

សិស្សដែលបញ្ចប់ការសិក្សានៅទីនេះ នឹងទទួលបានពិន្ទុ IELTS យ៉ាងទាបបំផុតគឺ 5.5 ដែលអាចឲ្យពួកគាត់ដាក់ ពាក្យយកអាហារូបករណ៍ដើម្បីសិក្សានៅបរទេសបាន។ បន្ទាប់ពីរៀនចប់កម្រិត១២ទៅ យើងនឹងមានភាសាអង់គ្លេស សំរាប់ជំនាញបន្តទៀត ដើម្បីដុសខាត់នៅភាសាអង់គ្លេសប្អូនៗអោយកាន់តែស៊ីជម្រៅជាមួយនឹងជំនាញជាក់លាក់ណា មួយ របស់សិស្សានុសិស្ស។ កម្មវិធីទាំងនោះមាន English for Presentation, English for ICT និង English for Accounting ជាដើម។ ក្រៅពីនេះយើងក៏មានវគ្គសិក្សាត្រៀមសម្រាប់ IELTS ផងដែរ។ សិស្សានុសិស្សដែលសិក្សា នៅ DFL នឹងទទួលបានចំណេះដឹងភាសាអង់គ្លេសយ៉ាងទូលំទូលាយមានភាពច្បាស់លាស់ក្នុងការប្រើប្រាស់ភាសា។ បំនិនធំៗទាំងបួន៖ បំនិននិយាយ បំនិនស្តាប់ បំនិនសរសេរ និងបំនិនអាន គឺត្រូវបានបណ្ដុះបណ្តាលយ៉ាងយកចិត្ត ទុកដាក់ពីលោកគ្រូអ្នកគ្រូបរទេស និងខ្មែរដែលមានបរិញ្ញាប័ត្រភាសាអង់គ្លេសត្រឹមត្រូវ ព្រមទាំងបទពិសោធន៍ច្បាស់លាស់។

កម្មវិធីភាសារបរទេសមានកម្មវិធសម្បូរបែបដូចតទៅ

កម្មវិធីសិក្សាភាសាបរទេល ក៏មានបន្ថែមលើការសិក្សា កុំព្យូទ័រ ភាសាចិន កីឡា(បាល់ទាត់និង វាយពីងប៉ុង) កម្មវិធីបន្ថែម ការធ្វើការងារជាក្រុម, ភាពជាអ្នកដឹកនាំ, ការដោះស្រាយបញ្ហា, ការប្រកួត IPA, ការប្រកួត Spelling Bee, ការប្រកួត Speaking (Promotion) ការទៅសិក្សា វគ្គខ្លីនៅសិង្ហបុរី ការបង្ហាញសមត្ថភាពសំដែងរបស់សិស្ស។
យើងមាន បន្ទប់ស្តាប់ភាសា, បន្ទប់មើលភាពយន្តខ្នាតតូច,បណ្ណាល័យធំទូលាយនិងសម្ភារៈ ឧបទេសសិក្សាសំបូរបែប។

ការដាក់ពាក្យចូលរៀន

មុននឹងចូលរៀន សិស្សនឹងត្រូវបានធ្វើតេស្តសមត្ថភាពដើម្បីរកភាពខ្លាំងនឹងខ្សោយរបស់ប្អូនៗសិស្សានុសិស្ស មុន នឹងទទួលពាក្យចូលរៀនក្នុងថ្នាក់ឬកម្រិតណាមួយ ជាពិសេស យើងពិនិត្យមើលក្រុមអាយុ សមត្ថភាព និងថាតើ សិស្សនឹងត្រូវបំប៉នភាសាអង់គ្លេសបន្ថែមឬយ៉ាងណា?ការរៀបចំសិស្សឲ្យរៀនតាមនិយាម ផ្ដល់ផលវិជ្ជមានដល់
សិស្សក្នុងការសិក្សា។
សាលាអន្តរជាតិ អេឡេហ្គឹន រៀបកម្រិតថ្នាក់រៀនដល់សិស្សដោយផ្អែកលើ៖
-សមត្ថភាព និងក្រុមអាយុ
-សិស្សធ្វើតេស្តចូលរៀន
-លទ្ធផលតេស្ត និងក្រុមអាយុ

លក្ខខណ្ឌនៃកាបង់ថ្លៃសិក្សា

– ថ្លៃចុះឈ្មោះសិក្សា គឺជាតម្លៃដែលបង់តែមួយលើកគត់ រហូតដល់រៀនចប់។
– ថ្លៃសិក្សា ថ្ងៃអាហារ និងថ្លៃរថយន្ត គឺតម្រូវឲ្យបង់ជា ត្រីមាស ឆមាស ឬឆ្នាំតែប៉ុណ្ណោះ។

កម្រិតសិក្សា តម្លៃគោល តម្លៃបន្ទាប់ពីបញ្ចុះតម្លៃ
១កម្រិត ១កម្រិត
ថ្នាក់កុំព្យូទ័រ (អាយុ7 ដល់ 12ឆ្នាំ) ថ្នាក់ពេញម៉ោង $750 $637.50 (-15%)
ថ្នាក់មនុស្សធំ (អាយុ 13ឆ្នាំឡើង) ថ្នាក់ពេញម៉ោង $500 $475.00 (-5%)
ថ្នាក់មនុស្សធំ (អាយុ 13ឆ្នាំឡើង) ថ្នាក់ក្រៅម៉ោង $300 $270.00 (-10%)
កម្រិតសិក្សា តម្លៃសេវាកម្មចុះឈ្មោះ តម្លៃសេវាកម្មរដ្ឋបាល តម្លៃសៀវភៅនិងសម្ភារៈសិក្សា
ថ្នាក់កុំព្យូទ័រ (អាយុ7 ដល់ 12ឆ្នាំ) ថ្នាក់ពេញម៉ោង $30 $25 $70
ថ្នាក់មនុស្សធំ (អាយុ 13ឆ្នាំឡើង) ថ្នាក់ពេញម៉ោង $30 $25 $70
ថ្នាក់មនុស្សធំ (អាយុ 13ឆ្នាំឡើង) ថ្នាក់ក្រៅម៉ោង $10 $10 $50