អំពីយើង

UPST0082

ចក្ខុវិស័យ

ក្លាយជាគ្រឹះស្ថានអប់រំឈានមុខគេមួយ ក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា។”

បេសកម្ម

សម្រាប់សាលាអន្តរជាតិ អេលីហ្គិន (EIS) បេសកកម្មគឺជាសកម្មភាពជាក់លាក់ដែលសាលាត្រូវអនុវត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។ យោងតាមគោលការណ៍របស់សាលា EIS បេសកកម្មអាចត្រូវបានរៀបរាប់ដូចខាងក្រោម
1. ផ្ដល់នូវកម្មវិធីសិក្សាជាតិ និងអន្តរជាតិដែលមានស្ដង់ដារខ្ពស់
2. ជ្រើសរើសបុគ្គលិក និងគ្រូបង្រៀនដែលមានសម្ថតភាព និងគុណវុឌ្ឍិខ្ពស់
3. ពង្រឹងវិន័យឱ្យបានល្អប្រសើរ។
4. ផ្តល់នូវបរិយាកាសសិក្សាដ៏ល្អ
5. ចូលរួមយ៉ាងសកម្មក្នុងសហគមន៍មូលដ្ឋាន និងសហគមន៍សកលលោក

អំពីស្លាកសញ្ញារបស់សាលា

  • ផ្កាយប្រាំបួន៖ ផ្កាយទាំងនេះតំណាងឱ្យបាវចនារបស់សាលា និងជំនាញទាំង រួមមាន៖ ចំណេះដឹង, គុណភាព, សមត្ថភាព, ឧត្តមភាព, សីលធម៌, គុណធម៌, ភាពជាអ្នកដឹកនាំ, ជំនាញភាសាអង់គ្លេស និងជំនាញបច្ចេកវិទ្យា។

  • ប្រាសាទអង្គរវត្ត, មួកបញ្ចប់ការសិក្សា, ភពផែនដី និង AI និមិត្តសញ្ញាទាំងនេះតំណាងឱ្យសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពី EIS វាមានន័យថា ពួកគេមានជំនាញ និងគុណភាពក្នុងការបញ្ចូលគ្នានូវវប្បធម៌ខ្មែរ ជាមួយនឹងបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដោយសារពួកគេមានជំនាញទាំងនេះ រួមជាមួយភាសាសកល ពួកគេអាចបន្តការសិក្សានៅបរទេសបានយ៉ាងងាយស្រួល។
  • កញ្ចុំគួរស្រូវ, អក្សរ “EIS” និងឆ្នាំ ២០១៦៖ និមិត្តសញ្ញាទាំងនេះតំណាងឱ្យការបង្កើតសាលាអន្តរជាតិ អេឡេហ្គឹន នៅក្នុងឆ្នាំ ២០១៦។ សាលាត្រូវបានបង្កើតឡើងដើម្បីជួយសិស្សានុសិស្សក្នុងតំបន់ឱ្យរីកចម្រើនខាងចំណេះដឹង ហើយចាប់តាំងពីពេលនោះមក សាលាត្រូវបានទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជា។

គណៈគ្រប់គ្រងសាលា